វ៉ាស៊ីនតោនៈយោងតាម ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ ចុះផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១១ ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកចង់បញ្ជាក់ប្រាប់ដល់ពិភពលោកថា សេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកនឹងងើបឡើងវិញប្រាកដមែន ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រ ទី ៥ ខែ សីហា ម្សិលមិញនេះថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកងើប ឡើងវិញ និងមានលក្ខណៈប្រសើរ បន្ទាប់ពីមានការរីកចម្រើនអស់ពេលមួយឆ្នាំមកនេះ ហើយនឹងបន្ដកើនឡើងវិញ ជាបន្ដបន្ទាប់ទៀតមិនខានឡើយ ។
លោក អូបាម៉ា បានថ្លែងបញ្ជាក់ថា “អ្វីដែលពលរដ្ឋអាមេរិកាំងគ្រប់រូប និងដៃគូពិភពលោក ទន្ទឹងរង់ចាំ និងចង់បាន នោះពិភពលោកពិតជាដឹងយ៉ាងច្បាស់ថា នេះគឺៈ យើងកំពុងតែទទួលបានលទ្ធផលល្អហើយ ដែលនេះជាលទ្ធផល ដែលយើងនឹងទទួលបានប្រសើរណាស់ ” ។ តាមរយៈការរីកចម្រើននៅលើទីផ្សារពិភពលោក ដែលនេះជាការ សន្យាមួយធ្វើឡើងដោយផ្អែកលើសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ។
ក្នុងនាមលោក អូបាម៉ា ជាប្រធានាធិបតិសហរដ្ឋអាមេរិក លោកមិនបានរំពឹងទុកថា បញ្ហាដែលកើនឡើង ទាំងឡាយវាទទួលផលប៉ះពាល់ដោយសារ ស្ថានភាពនយោបាយនោះទេ ។
លោកប្រធានាធិបតីបានលើកឡើង ដោយផ្អែកលើតួលេខមួយចំនួន បង្ហាញឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើបាន ថយចុះ រីឯអ្នកដែលទទួលបានការងារ ធ្វើកើនឡើងបន្ថែមចំនួន១១៧ពាន់នាក់កាលពីខែមុន ។
លោក អូបាម៉ា បានកត់សម្គាល់ថា ថ្វីត្បិតតែ “ឆ្នាំនេះស្ថានភាពមិនទាន់ហ្នឹងនក៏ពិតមែន”ប៉ុន្ដែវិស័យឯកជនបាន បន្ថែមបុគ្គលិករបស់ពួកគេជា បន្ដបន្ទាប់ដែរគិតក្នុង អំឡុងពេល១៧ខែរហូតមកដល់បច្ចុប្បន្ននេះ ។ តែទោះជាបែប នេះក្ដី យើងក៏បានប្រកាសឱ្យបង្កើនសន្ទុះនេះថែមទៀតដែរ ដើម្បីជួយរុញច្រាសសេដ្ឋកិច្ចងើប ឡើងឆាប់រហ័ស ។ ដោយគោលបំណងសំខាន់នោះ ចង់បង្កើនបុគ្គលិកធ្វើការងារឱ្យបានកើនដល់៨លាននាក់ឯណោះ ។
លោក អូបាម៉ា បានថ្លែងបញ្ជាក់ថា យើងត្រូវការបង្កើតឱ្យមានវដ្ដស្ថេរភាពដោយខ្លួនឯង ដែលចង់ឱ្យពលរដ្ឋទាំង ឡាយមានការងារធ្វើ និងឱ្យក្រុមហ៊ុនទាំងឡាយ បង្កើនការងារដល់បុគ្គលិករបស់ពួកគេ និងបង្កើនសេដ្ឋកិច្ចរបស់ យើងកាន់តែប្រសើរឡើង ៕
ដកស្រង់ចេញពីពត័មានដើមអំពិល
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានព្រលយឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១១នេះ នឹងកើនជាង៨ភាគរយ កើនជាងការព្យាករណ៍របស់រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ដែលដាក់ឱ្យកម្ពុជាត្រឹមតែ៦,៥ភាគរយ តែប៉ុណ្ណោះ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅឯវិមានសន្តិភាព កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែ សីហា ឆ្នាំ ២០១១ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បញ្ជាក់ថា ប្រទេសកម្ពុជា បានកាត់បន្ថយភាពក្រីក្រ ១ ភាគរយជារៀងរាល់ឆ្នាំ ទោះបីជាសាកលលោក មានវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចេះតែបន្តកើនឡើងជាបន្តបន្ទាប់ ដោយនៅឆ្នាំ ២០០៩ មានតែ ០,១ ភាគរយ កើនឡើងដល់ ៥,៨ ភាគរយ នៅឆ្នាំ ២០១០ នេះក៏ដោយសារតែប្រទេសកម្ពុជា ធ្វើសមាហរណកម្ម នៅក្នុងតំបន់ និង អន្តរជាតិ និងការគិតត្រូវនិងធ្វើត្រូវ។
លោក ចម ប្រសិទ្ធ បានលើកឡើងថា “ ខ្ញុំជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាង ៨ ភាគរយ នៅឆ្នាំ ២០១១ អ្នកខ្លះគេនៅទស្សន៍ទាយថា នៅក្រោមនោះទេ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំមើលឃើញឆ្ងាយជាង ខ្ញុំឃើញដង្ហើមសេដ្ឋកិច្ចរបស់យើងមានតែលទ្ធផលល្អ”។
លោក បានគូសបញ្ជាក់ឱ្យដឹងថែមទៀតថា វិស័យជាច្រើន កើនឡើងជាបន្តបន្ទាប់ នៅពេលកម្ពុជា ធ្វើសមាហរណកម្ម នៅក្នុងតំបន់ និងអន្តរជាតិ ដូចជា វិស័យទេសចរណ៍ បានកើនឡើងជាង ២០ % វិស័យកាត់ដេរ ៤០% វិស័យស្បែកជើង ៨០% និង វិស័យសំណង់ និង កសិកម្ម ក៏បន្តកើនឡើងដែរ។
ការព្យាករណ៍របស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ប្រហាក់ប្រហែលនឹងវិទ្យាស្ថានសេដ្ឋកិច្ចផងដែរ ដោយវិទ្យាស្ថានសេដ្ឋកិច្ច( EIC) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប ( GDP) របស់កម្ពុជា នៅឆ្នាំ២០១១ នេះ អាចនឹងកើនឡើងដល់ ៨,៧ ភាគរយ ដែលអនុវិស័យវាយនភណ្ឌ និង សម្លៀកបំពាក់ ជាអ្នករុញកំណើនសេដ្ឋកិច្ច។ ប៉ុន្តែ រដ្ឋាភិបាលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចមាន ត្រឹមតែ៦ភាគរយ មូលនិធិហិរញ្ញវត្ថុអន្តរជាតិ ( IMF) ធនាគារពិភពលោក និង ធនាគាអភិឌ្ឍន៍អាស៊ី បានព្យាករណ៍មានត្រឹមតែ ៦,៥ ភាគរយតែប៉ុណ្ណោះ។
ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានដាក់ការព្យាករណ៍ របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១១នេះ ថាមាន ៦,៥ភាគរយដូចគ្នាផងដែរ៕
ដកស្រង់ចេញពីពត័មានដើមអំពិលភ្នំពេញៈ ខណៈអតិផរណាកើន រហួតដល់៦% នោះ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏បានងើបយ៉ាងខ្លាំង ដល់៨ភាគរយផងដែរ នៅឆ្នាំ២០១១ ប៉ុន្តែបែរជាវាមិនអាច ទប់រួចទៅនឹងអតិផរណាមួយនេះ សម្រាប់ប្រជាពលរដ្ឋមានមុខរបបតូចតាច ជាពិសេសប្រជាកសិករទេ។
អ្នកស្រាវជ្រាវមួយរូប នៃវិទ្យាស្ថានសេដ្ឋកិច្ច លោក នៅ សីហា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី០៥ខែសីហា នេះបានដឹងឱ្យថា ជាក់ស្តែងផលកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១១ គឺមិនអាចបែងចែកស្មើគ្នាទេ អ្វីដែលឃើញនោះ វិស័យកសិកម្មកើនឡើងតែ ៤ទៅ ៥ភាគរយ ដូច្នេះចំណូល របស់ប្រជាកសិករ បានប៉ុណ្ណឹង គឺមិនអាចទប់ទៅនឹងអតិផរណា ក្នុងឆ្នាំនេះបានទេ។
លោកបញ្ជាក់បន្ថែមថា “កំណើនសេដ្ឋកិច្ច គឺតំណាងភាពមានបាន របស់ប្រជាជន ប៉ុន្តែគ្រាន់ថា ផលកំណើនសេដ្ឋកិច្ចនេះ វាមិនបានផលទៅប្រជាជនស្មើៗគ្នាទេ។ កំណើនសេដ្ឋកិច្ចកម្ពុជា ចំនួន ៨ភាគរយនោះ ចំណូលរបស់ប្រជាកសិករកើន ៨ភាគរយដែរនោះ គឺមិនមែនទេ។
លោក នៅ សីហា បកស្រាយថា “បើមើលតាមផ្នែកនីមួយៗ ផ្នែកដែលខ្លាំងជាងគេនោះ គឺខាងផ្នែកឧស្សាហកម្មនិងសេវាកម្ម ចំណែកខាងកសិកម្ម ក្នុងឆ្នាំនេះ គឺមានប្រមាណចំនួន ៤ទៅ ៥ភាគរយតែប៉ុណ្ណឹង ដូច្នេះអតិផរណាដល់ចំនួន ៦ភាគរយហ្នឹង គាត់រាងខាតតិចវិញផង”។
តាមស្ថានជាក់ក្នុងឆ្នាំនេះ អតិផរណាបានកើនខ្លាំង ដោយសារតែកត្តាជាច្រើន ប៉ុន្តែក្នុងនោះ មកពីតម្លៃប្រេងសាំងក្នុងស្រុក បានស្ទុះឡើងយ៉ាងខ្លាំង រហូតដល់ ៥៦០០រៀល ក្នុងមូយលីត្រ ខណៈតម្លៃប្រេងឥន្ធនៈត្រឹមជាង១១០ដុល្លារ ក្នុងមួយបារ៉ែល។ កាលពីឆ្នាំ២០០៨ ដែលប្រេងឥន្ធនៈថ្លៃខ្ពស់បំផុត រហូតដល់ទៅ ១៤៧ដុល្លារក្នុងមួយបារ៉ែលនោះ តម្លៃសាំងនៅកម្ពុជា មានតម្លៃត្រឹមតែ៥៩០០តែប៉ុណ្ណោះ។ ប៉ុន្តែពេលវាខុសគ្នាឆ្ងាយពេកឆ្ងាយរហូតដល់ ស្ទើរហួសសមត្ថភាព រកចំណូលប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទៅហើយ ដែលមានជិត៣០ភាគរយបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធបានថ្លែង ក្នុងសន្និសទីកាសែតនៅវិមានសន្តិភាព ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ជាង៨ភាគរយ ក្នុងឆ្នាំ២០១១នេះ ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដាក់ឱ្យកម្ពុជាត្រឹមតែ៦,៥ភាគរយតែប៉ុណ្ណោះ៕
ដកស្រង់ចេញពីពត័មានដើមអំពិល
ហាណូយ ៖ យោងតាមគេហទំព័រ វៀតណាម ឈ្មោះថា “បាវម័រ” ចុះផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ថា ការនាំ ចេញបង្កងពីវៀតណាម ទៅកាន់ក្រៅប្រទេសកើនឡើង ។
ប្រភពព័ត៌មានបានចុះផ្សាយថា វៀតណាម រកចំណូលបានប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក តាមរយៈការ នាំអាហារសមុទ្រចេញ ទៅក្រៅប្រទេសនៅក្នុងខែកក្កដា ឆ្នាំ២០១១ ។ ក្នុងនោះការនាំចេញសរុបក្នុងរយៈពេល ៧ខែកន្លងមកនេះ គិតជាទឹកប្រាក់មានចំនួន៣,១ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើង ២៤,៨ភាគរយគិតនៅ ក្នុងអំឡុងពេលដូចគ្នាបើធៀបនឹងឆ្នាំមុន ។
ក្នុងចំណោមអាហារសមុទ្រដែលវៀតណាមបាននាំចេញទៅកាន់ក្រៅប្រទេស បង្កងជាអាហារដែលត្រូវបានគេនាំ ចេញច្រើនលើសលប់ជាងគេ និងមានបរិមាណកើនឡើង ។ គួរបញ្ជាក់ថា ប្រទេសវៀតណាមបាននាំចេញបង្កង ប្រមាណជាង ១១៥ពាន់តោនទៅក្រៅប្រទេស ដោយអាចរក ចំណូលបានជាង១,១ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ជាបន្ដបន្ទាប់តាំងពីយូរយាមកហើយ ។
ថ្វីត្បិតតែការនាំចេញបង្កងទៅ ក្រៅប្រទេសមានបរិមាណកើនឡើងក៏ពិតមែន
តែតម្លៃរបស់បង្កងមិនសូវជាប្រែ ប្រួលប៉ុន្មានឡើយ
ដោយក្នុងមួយគីឡូក្រាមមានតម្លៃចាប់ពី ៦០-៧០ពាន់ដុងប៉ុណ្ណោះ ។
នៅក្នុងតំបន់ត្រីកោណគេ ឃើញមានរោងចក្រកែច្នៃអាហារសមុទ្រជាច្រើនកន្លែង
ដែលពួកគេមានបច្ចេកទេសខ្ពស់ក្នុងការរក្សាអាហារទាំង
នោះឱ្យនៅស្រស់បានយូរទៀតផង ។
គេបានដឹងទៀតថា
រោងចក្រកែច្នៃទាំងនោះមានឧបករណ៍គ្រប់គ្រាន់
នឹងអាចធ្វើប្រតិបត្ដិការលើជំនួញរបស់ពួកគេ យ៉ាងហោចណាស់ពី៤០-៥០ភាគរយដែរ
ក្នុងការរក្សាសុវត្ថិភាពអាហារសមុទ្រឱ្យនៅមានគុណភាពខ្ពស់ ។
គេថែមទាំងដឹងកាន់តែច្បាស់ថា
បណ្ដាក្រុមហ៊ុនរកស៊ីជាច្រើននាំគ្នា ប្រមូលទិញផលិតផលសមុទ្រមុនពេលកែច្នៃ
ព្រោះថា តម្លៃវាទាបជាង និងអាចយកទៅកែច្នៃតាមអ្វីដែលពួកគេអាចធ្វើបាន
និងចែកចាយទៅតំបន់នានាបន្ទាប់
ពីពួកគេបានកែច្នៃរួចដើម្បីបញ្ចេញលក់នៅលើទីផ្សារ និងនាំចេញទៅក្រៅប្រទេស ។
ដកស្រង់ចេញពីពត័មានដើមអំពិល
ជីកាហ្គោៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ថា ក្រុមហ៊ុនផលិត និងចែកចាយយានលំដាប់កំពូល នៅសហរដ្ឋអាមេរិកឈ្មោះថា ជីអឹម “ General Motors Co. ”បានរក ប្រាក់ចំណូលចំនួន ២,៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ។
ក្រុមហ៊ុន General Motors Co. បានចេញរបាយការមួយ កាលពីថ្ងៃព្រហស្បត្ដិ៍ មិ្សលមិញនេះថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០១១ ក្រុមហ៊ុនបានរកប្រាក់ចំណូលបាន ២,៥ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើងដល់ទៅ ៨៩ភាគរយធៀបនឹងអំឡុង ពេលដូចគ្នាកាលពីឆ្នាំមុន ។
ក្រុមហ៊ុនខាងលើបានប្រកាសអំពី លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងត្រីមាសទី២ឆ្នាំនេះឱ្យដឹងថា រៀងរាល់ត្រីមាស នីមួយៗ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលកើនឡើង ៦,២ភាគរយ ដែលចំនួននេះគិតចាប់ពីដើមឆ្នាំ ស្មើនឹង១៨,៧ភាគរយ គិតជាទឹកប្រាក់មានចំនួន ៣៩,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ក្រៅពីនេះ ប្រាក់ចំណូលផ្សេងទៀតដែលមាននៅក្នុងភាគហ៊ុន របស់ក្រុមហ៊ុនក៏បានកើនឡើង ដែលមានទឹកប្រាក់ ចំនួន១,៥៤ដុល្លារដែរ ។
លោក ដន អាឃែស៊ុន “ Dan Akerson ”នាយក និងជាអ្នកចាត់ការទូទៅក្រុមហ៊ុនជីអឹម បានលើកឡើងថា តាម រយៈការចែកចាយនៅលើទីផ្សារកើនឡើង លទ្ធផលទាំងឡាយជាការបង្កើនទុនវិនិយោគដើម្បីជួយដល់ផ្នែកសេដ្ឋ កិច្ចបានមួយកម្រិតនៅលើសកលលោក ។
លោកនាយករូបនេះក៏បានសន្យដែរថា សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននឹងផលិតយានយន្ដស៊េរីទំនើបៗ “ដើម្បីរក្សានូវ ប្រាក់ចំណូលកើនឡើងជាបន្ដបន្ទាប់ទៀត” ។
ដកស្រង់ចេញពីពត័មានដើមអំពិល
ភ្នំពេញៈ ក្រុមហ៊ុន សប្បាយ នាត្រីថ្ងៃទី៤ ខែសីហា បានបើកសម្ពោធ ជាផ្លូវការ នូវរោងភាពយន្ដថ្មីមួយ លំដាប់ថ្នាក់អន្ដរជាតិ ឈ្មោះ The Cineplex នៅជាន់ទី៥ នៃផ្សារទំនើបសូរិយា ដែលការសម្ពោធនេះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ មានការចូលរួម ពីសំណាក់ តារា ល្បីៗជាច្រើន ហើយពិសេសជាងនេះ ទៅទៀតនោះ គឺការអញ្ជើញ មកចូលរួមពី ឪពុករបស់កំពូល តារាចំរៀង Michael Jeckson ។
លោក ជី សិលា នាយកប្រតិបត្ដិ ទហេ ជិនផេលខេ បានប្រសាសន៍ថា “ នេះជាមោទនភាព របស់ជាតិយើង ក្នុងការចូលរួម ចំណែកកសាង Box Office ដំបូងបង្អស់ នៅរាជធានីភ្នំពេញ តាមរយៈមហាខ្សែភាពយន្ដ កម្រិតពិភពលោក ដែលក្រុមហ៊ុន Sabay បានទទួលសិទ្ធិ នាំចូលពីបរទេស និងជាចលនាករណ៍ ឈានទៅជំរុញ ឱ្យមានការផលិតភាពយន្ដ ក្នុងស្រុកក្រោមបទដ្ឋានពិត មួយ ” ។
នាឱកាសនោះ លោក សុស ម៉ាច ប្រធានសមាគម សិល្បករខ្មែរ បានសម្ដែងចំណាប់អារម្មណ៍ថា “ The Cineplex អាចជួយ លើកកម្ពស់ សេវាកម្សាន្ដកម្ពុជា ហើយយ៉ាងហោចណាស់ រោងភាពយន្ដនេះ ជារោងភាពយន្ដដំបូង លំដាប់ស្ដង់ដា ពិភពលោក ។ ” លោកបន្ដថា ថ្ងៃណាមួយ Sabay នឹងនាំភាពយន្ដខ្មែរ ដែលមានកម្រិត ស្ដង់ដារអន្ដរជាតិ មកបញ្ចាំង ក្នុងរោងភាពយន្ដមួយនេះ ។
លោកស្រី ឌី សាវ៉េត បានមានប្រសាសន៍ថា “ នេះជាការរួមចំណែកមួយ យ៉ាងសំខាន់ ក្នុងការជំរុញសិល្បៈ ក្នុងប្រទេសកម្ពុជា ឱ្យមានភាពប្រសើរឡើង ឈានទៅរកភាពរីកចំរើន ដូចបណ្ដាឧស្សាហកម្ម សិល្បៈជាសកល។ ” ។
ដកស្រង់ចេញពីពត័មានដើមអំពិល